បានចាក់ឫស
មានពេលមួយព្រះនាងអ័ថាលា ដែលជាព្រះអយ្យិការបស់យ៉ូអាស បានរៀបគម្រោងបំផ្លាញពូជពង្សហ្លួង ក្នុងវង្សានុវង្សនៃពួកយូដាទាំងអស់ ដែលរាប់បញ្ចូលទាំងយ៉ូអាសផងដែរ។ យ៉ូអាសប្រាកដជាមានការភ័ន្តភាំង ហើយភ័យខ្លាចផង ពេលដែលទ្រង់បានដឹង អំពីការអាក្រក់ដែលព្រះអយ្យិកាទ្រង់បានធ្វើ។ នាងបានធ្វើគុតព្រះរាមទាំងពីរអង្គរបស់ទ្រង់ ដណ្តើមរាជបល្ល័ង្ក នៃនគរយូដា។ ប៉ុន្តែ គេបានយកព្រះឱរសយ៉ូអាស ទៅលាក់ទុកយ៉ាងមានសុវត្ថិភាព អស់រយៈពេល៦ឆ្នាំ(២កូរិនថូស ២២:១០-១២)។ ពេលទ្រង់ចម្រើនវ័យធំឡើង ទ្រង់មានព្រះទ័យអរសប្បាយ ចំពោះក្តីស្រឡាញ់ និងការប្រៀនប្រដៅរបស់អាណាព្យាបាលរបស់ទ្រង់។ ពេលយ៉ូអាសមានព្រះជន្ម៧ឆ្នាំ គេក៏បានលើកទ្រង់ឡើងជាស្តេចដោយសម្ងាត់ ហើយគេក៏បានផ្តួលរំលំព្រះអយិ្យកាទ្រង់(២៣:១២-១៥)។
ស្តេចយ៉ូអាសដ៏ក្មេងវ័យ មានទីប្រឹក្សាដ៏ឆ្លាតវ័យម្នាក់ នៅក្បែរទ្រង់ដែលជាព្រះបិតុលា ព្រះនាមយេហូយ៉ាដា(ជំពូក ២២-២៥)។ ស្តេចយ៉ូអាសស្ថិតក្នុងចំណោម “ស្តេចល្អ” ដែលកម្រមាន ក្នុងនគរយូដា ហើយនៅពេលដែលព្រះបិតុលាទ្រង់នៅមានជីវិត ទ្រង់បានស្តាប់បង្គាប់ព្រះអម្ចាស់ ដោយធ្វើការអ្វីដែលត្រឹមត្រូវ(២៤:២)។ តែពេលដែលឪពុកមារបស់ទ្រង់មិនបាននៅបង្រៀន និងដឹកនាំដោយគំរូល្អតទៅទៀត ស្តេចយ៉ូអាសក៏បានវង្វេងចេញពីព្រះ ហើយព្រះជន្មទ្រង់ក៏បានបញ្ចប់យ៉ាងសោកសៅ(២៤:១៥-២៥)។ ត្រង់ចំណុចនេះ ក្តីជំនឿរបស់ទ្រង់ ហាក់ដូចជាមិនបានចាក់ឫសចូលជ្រៅប៉ុន្មានទេ។ ទ្រង់បានថ្វាយបង្គំរូបព្រះ។ “ជំនឿ” របស់ស្តេចយ៉ូអាសហាក់ដូចមិនមែនជាជំនឿរបស់ខ្លួនឯងទេ គឺចេះតែជឿតាមគេ មិនបានស្ថិតស្ថេរដល់ទីបញ្ចប់ដូចព្រះបិតុលាទ្រង់ទេ។
អ្នកដទៃអាចបង្រៀនយើង អំពីគោលការណ៍នៃសេចក្តីជំនឿ ប៉ុន្តែ យើងម្នាក់ៗក៏ត្រូវមានជំនឿលើព្រះគ្រីស្ទ ឲ្យបានស្ថិតស្ថេរ និងមានលក្ខណៈផ្ទាល់ខ្លួនផងដែរ។ យើងមានជំនឿពិតប្រាកដ ពេលដែលជំនឿនោះជាជំនឿរបស់យើង បានសេចក្តីថា យើងនឹងនៅតែមានជំនឿជានិច្ច ទោះអ្នកដែលបាននាំយើងជឿ មិនបាននៅជួយយើងក៏ដោយ។…
ការសារភាពអំពើបាប
យើងមានចំណុចដែលចង់ឲ្យគេដឹង តែយើងក៏មានចំណុចដែលខ្លាចគេដឹងផងដែរ។ បញ្ហានេះ ស្ថិតក្នុងចំណោមការប្រទាញប្រទុងដ៏ពិបាកបំផុត នៅក្នុងចិត្តរបស់យើង។ ក្នុងនាមយើងជាជីវិតដែលព្រះបានបង្កើត ឲ្យមានរូបដូចព្រះអង្គ ព្រះអង្គស្គាល់យើងគ្មានកន្លែងចន្លោះទេ។ ប៉ុន្តែ ដោយសារនិស្ស័យបាបរបស់យើង នោះយើងគ្រប់គ្នាមានអំពើបាប និងភាពកម្សោយ ដែលយើងមិនចង់ឲ្យអ្នកដទៃដឹងទេ។ ភាពងងឹតនៃជីវិតយើង គឺជាផ្នែកនៃជីវិតយើង ដែលយើងបានលាក់បាំងមិនឲ្យគេដឹង។ ហើយយើងក៏ចង់ឲ្យអ្នកដទៃបង្ហាញចេញ នូវចំណុចល្អបំផុតរបស់ពួកគេផងដែរ។
មូលហេតុដែលយើងមិនចង់ឲ្យគេដឹង អំពីចំណុចមិនល្អរបស់យើង មកពីយើងខ្លាចគេបដិសេធ និងសើចចម្អកឲ្យយើង។ ប៉ុន្តែ យើងនឹងលែងខ្លាចព្រះអង្គដឹងអំពីចំណុចមិនល្អរបស់យើង ពេលដែលយើងដឹងថា ព្រះទ្រង់ស្គាល់យើង ស្រឡាញ់យើង ហើយព្រមអត់ទោសឲ្យយើង ទោះបីជាយើងបានធ្វើខុសធ្ងន់យ៉ាងណាក៏ដោយ។ ហើយពេលដែលយើងបានប្រកបជាមួយពួកជំនុំដែលយល់អំពីទំនាក់ទំនងដ៏មានអំណាច រវាងការអត់ទោស និងការលន់តួបាប យើងក៏លែងមានការភ័យខ្លាច ក្នុងការសារភាពអំពើបាបរបស់យើង ចំពោះគ្នាទៅវិញទៅមក(យ៉ាកុប ៥:១៦)។
ក្នុងជីវិតខាងសេចក្តីជំនឿ យើងមិនគ្រាន់តែបង្ហាញចំណុចល្អរបស់យើងប៉ុណ្ណោះទេ។ យើងក៏បង្ហាញចំណុចងងឹតរបស់យើង ក្នុងពន្លឺនៃព្រះគ្រីស្ទ តាមរយៈការសារភាពបាបចំពោះព្រះ និងចំពោះអ្នកដទៃ។ ការអនុវត្តដូចនេះ អាចជួយឲ្យយើងទទួលការប្រោសឲ្យជា និងរស់នៅ ក្នុងសេរីភាព នៃការអត់ទោសបាប។-Julie Ackerman Link
ចូលចិត្តនិទានរឿងរបស់ព្រះអង្គ
ពេលដែលលោកស្តាត់ ធើកែល(Studs Terkel) ដែលជាអ្នកនិពន្ធដ៏ល្បីឈ្មោះ កំពុងស្វែងរកប្រធានបទ សម្រាប់និពន្ធសៀវភៅថ្មីមួយទៀត មិត្តភក្តិរបស់គាត់ម្នាក់បានឲ្យយោបល់ថា គាត់គួរនិពន្ធអំពី “សេចក្តីស្លាប់”។ ពីដំបូងគាត់មិនចង់សរសេរអំពីប្រធានបទនេះទេ តែក្រោយមក គំនិតនេះក៏បានកើតចេញជារូបរាង្គបន្តិចម្តងៗ ក្នុងទំព័រសៀវភៅ ហើយគាត់ក៏បានដឹងច្បាស់ថា ខ្លួនត្រូវសរសេរអំពី “សេចក្តីស្លាប់” នៅពេលដែលភរិយារបស់គាត់ បានលាចាកលោកក្នុងវ័យ៦០ឆ្នាំ។ ពេលនោះ គាត់ក៏បានធ្វើការស្រាវជ្រាវដោយផ្ទាល់ខ្លួន ក្នុងការនិពន្ធសៀវភៅនោះ ដោយស្រេកឃ្លានចង់ដឹងថា ពេលមនុស្សស្លាប់ តើវិញ្ញាណរបស់ពួកគេនឹងទៅទីណា ហើយតើប្រពន្ធជាទីស្រឡាញ់របស់គាត់ បានលាចាកលោក ទៅស្ថានណាហើយ។ សៀវភៅរបស់គាត់បានរំឭកយើង អំពីការដែលយើងស្វែងរកព្រះយេស៊ូវ និងអំពីសំណួរ និងការខ្វល់ខ្វាយរបស់យើង អំពីភាពអស់កល្បជានិច្ច ខណៈពេលដែលយើងកំពុងស្ថិតក្នុងការធ្វើដំណើរនៃសេចក្តីជំនឿរបស់យើង។
ដូចនេះ ខ្ញុំសូមអរព្រះគុណព្រះអង្គ ដែលបានធានាថា យើងនឹងបានទៅនៅជាមួយព្រះយេស៊ូវ បន្ទាប់ពីយើងស្លាប់ទៅ បើសិនជាយើងបានទទួលការអត់ទោសបាបពីព្រះអង្គ។ និយាយរួម គ្មានក្តីសង្ឃឹមអ្វី ដែលធំប្រសើរជាងនេះទៀតឡើយ។ យើងមានអភ័យឯកសិទ្ធិ នៅក្នុងការចែកចាយអំពីក្តីសង្ឃឹមនោះ ទៅដល់មនុស្សជាច្រើន តាមដែលមានឱកាស។ បទគម្ពីរ ១ពេត្រុស ៣:១៥ បានលើកទឹកចិត្តយើង ឲ្យប្រុងប្រៀបជានិច្ច ដោយសុភាព ហើយកោតខ្លាច ដើម្បីនឹងតបឆ្លើយ ដល់អ្នកណាដែលសួរពីហេតុនៃសេចក្តីសង្ឃឹមរបស់យើងរាល់គ្នា។ ម្យ៉ាងទៀត ស្តេចដាវីឌក៏បានមានបន្ទូលផងដែរថា យើងមានឱកាសអំពាវនាវដល់ព្រះនាមទ្រង់ ហើយសំដែងពីអស់ទាំងការនៃទ្រង់ នៅកណ្តាលគ្រប់ទាំងសាសន៍(១របាក្សត្រ…
ថ្វាយដាច់ដល់ព្រះ
អ្នកស្រីខូរី ធែន ប៊ូម(Corrie ten Boom) ជាវីវរនារីម្នាក់ សម្រាប់ជំនាន់មនុស្ស ដែលបានធំធាត់ បន្ទាប់ពីសម័យសង្រ្គាមលោកលើកទី២។ គាត់បានបន្សល់ទុកនូវកេរដំណែលនៃការគោរពប្រតិបត្តិព្រះ និងប្រាជ្ញា។ ក្នុងនាមជាជនរងគ្រោះ នៃពួកណាហ្ស៊ីអាឡឺម៉ង់ ដែលបានឈ្លានពាន និងគ្រប់គ្រងប្រទេសហូឡង់ គាត់បានរួចជីវិត ហើយក៏បានចែកចាយអំពីទីបន្ទាល់នៃក្តីជំនឿ និងការពឹងផ្អែកលើព្រះ ក្នុងអំឡុងពេលនៃទុក្ខវេទនាដ៏រន្ធត់។
មានពេលមួយ អ្នកស្រីខូរីបានមានប្រសាសន៍ថា “ខ្ញុំមានរបស់ជាច្រើននៅក្នុងដៃខ្ញុំ ហើយខ្ញុំក៏បានបាត់បង់ទាំងអស់ តែអ្វីៗដែលខ្ញុំបានថ្វាយដាច់ ក្នុងព្រះហស្តព្រះ មិនដែលបាត់បង់ទៅណាទេ”។
អ្នកស្រីខូរីបានយល់ច្បាស់ អំពីការបាត់បង់។ គាត់បានបាត់បង់គ្រួសារ និងទ្រព្យសម្បត្តិ ហើយបានបាត់បង់រយៈពេលជាច្រើនឆ្នាំនៃជីវិតរបស់គាត់ ដោយសារមនុស្សដែលគួរឲ្យស្អប់។ ប៉ុន្តែ នាងបានរៀនផ្តោតចិត្តទៅលើការអ្វី ដែលនាងអាចរកបាន ខាងផ្លូវវិញ្ញាណ និងផ្លូវអារម្មណ៍ ដោយថ្វាយអ្វីៗគ្រប់យ៉ាង ក្នុងព្រះហស្តនៃព្រះវរបិតាដែលគង់នៅស្ថានសួគ៌។
តើរឿងនេះបានបង្រៀនយើងអ្វីខ្លះ? តើយើងគួរថ្វាយអ្វីខ្លះ ក្នុងព្រះហស្តព្រះ ដើម្បីកុំឲ្យមានការបាត់បង់? បើតាមរឿងដែលនិយាយអំពីបុរសវ័យក្មេងម្នាក់ ក្នុងបទគម្ពីរម៉ាកុស ជំពូក១០ យើងត្រូវថ្វាយអ្វីៗគ្រប់យ៉ាង ដល់ព្រះអង្គ។ គាត់មានទ្រព្យសម្បត្តិជាបរិបូរក្នុងដៃគាត់ តែពេលដែលព្រះយេស៊ូវឲ្យគាត់លះបង់ទាំងអស់ គាត់ក៏បានបដិសេធមិនព្រមធ្វើតាមព្រះអង្គទេ។ គាត់បានរក្សាទុកនូវទ្រព្យសម្បត្តិរបស់គាត់ ហើយមិនបានដើរតាមព្រះយេស៊ូវទេ ហើយជាលទ្ធផល គាត់ក៏បាន “ចេញទៅទាំងក្តីទុក្ខ”(ខ.២២)។
យើងក៏អាចរកឃើញក្តីសង្ឃឹម និងថ្វាយអ្វីៗក្នុងព្រះហស្តព្រះ ហើយទុកចិត្តព្រះអង្គ…
ចិត្តដែលចូលចិត្តអធិស្ឋាន
ពេលដែលស្រ្តីវ័យក្មេងម្នាក់ កំពុងធ្វើដំណើរតាមយន្តហោះ ជាមួយកូនស្រីរបស់ខ្លួន ដែលម្នាក់មានអាយុ៤ឆ្នាំ ហើយម្នាក់ទៀតអាយុ២ឆ្នាំ គាត់បានព្យាយាមធ្វើឲ្យកូនស្រីទាំងពីរមានការរវល់ ដើម្បីកុំឲ្យពួកគេរំខានអ្នកដំណើរផ្សេងទៀត។ ពេលដែលអ្នកបើកបរយន្តហោះប្រកាសតាមប្រព័ន្ធផ្សាយសម្លេងក្នុងយន្តហោះ ឃែតធើរីន(Katherine) កូនស្រីពៅរបស់គាត់ ក៏បានឈប់លេង ហើយឱនក្បាល។ ពេលអ្នកបើកយន្តហោះនិយាយចប់ នាងក៏និយាយខ្សិបៗថា “អាមែន”។ បានជានាងនិយាយថាអាមែនដូចនេះ ប្រហែលមកពីនាងស្មានថា អ្នកបើកយន្តហោះ កំពុងអធិស្ឋាន អំពីគ្រោះធម្មជាតិដែលបានកើតឡើង កាលពីពេលថ្មីៗនេះហើយ។
ខ្ញុំចង់មានចិត្តដែលងាយនឹងចូលទៅក្នុងការអធិស្ឋាន យ៉ាងឆាប់រហ័ស ដូចក្មេងតូចម្នាក់នេះផងដែរ។ ខ្ញុំគិតថា ស្តេចដាវីឌក៏មានចិត្ត ដែលងាយនឹងចូលទៅក្នុងការអធិស្ឋានដែរ។ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក២៧ ទ្រង់បានមានបន្ទូលអំពីខ្មាំងសត្រូវ ដែលទ្រង់ពិបាកទប់ទល់(ខ.២)។ គឺដូចដែលទ្រង់បានមានបន្ទូលថា “ឱព្រះយេហូវ៉ាអើយ ចិត្តទូលបង្គំបានទូលតបថា ទូលបង្គំនឹងស្វែងរកព្រះភក្ត្រទ្រង់ពិត”(ខ.៨)។ អ្នកខ្លះនិយាយថា ត្រង់ចំណុចនេះ ស្តេចដាវីឌកំពុងនឹកចាំ អំពីពេលដែលទ្រង់កំពុងរត់គេចពីស្តេចសូល(១សាំយ៉ូអែល ២១:១០) ឬគេចពីអាប់សាឡំ បុត្រារបស់ទ្រង់(២សាំយ៉ូអែល ១៥:១៣-១៤)។ ស្តេចដាវីឌបានយកការអធិស្ឋាន និងការពឹងផ្អែកលើព្រះអម្ចាស់ ជាទីមួយ ហើយទ្រង់បានយកព្រះអង្គជាទីជ្រកកោន(ទំនុកដំកើង ២៧:៤-៥)។
យ៉ាងណាមិញ យើងក៏ត្រូវការទីជ្រកកោនផងដែរ។ ការអាន ឬការអធិស្ឋានតាមលំនាំបទគម្ពីរទំនុកដំកើង អាចជួយឲ្យយើងមានការជិតស្និទ្ធជាមួយនឹងព្រះវរបិតានៃយើង កាន់តែខ្លាំង។ កាលណាយើងជ្រកកោនក្នុងព្រះអង្គ ចិត្តរបស់យើងក៏កាន់តែងាយចូលទៅក្នុងការអធិស្ឋាន។-Anne Cetas
ភាពល្វីងជូរចត់
ពេលដែលស្វាមីរបស់អ្នកស្រីជែននី(Jenny) ចាកចោលគាត់ ទៅរួមរស់ជាមួយស្ត្រីម្នាក់ អ្នកស្រីជែននីបានស្បថថា គាត់នឹងមិនជួបប្រពន្ធក្រោយរបស់ប្តីគាត់ជាដាច់ខាត។ ប៉ុន្តែ ក្រោយមក គាត់ក៏បានដឹងថា ភាពល្វីងជូរចត់ដែលដក់ជាប់ក្នុងចិត្តគាត់ កំពុងតែបំផ្លាញទំនាក់ទំនងដែលកូនៗរបស់គាត់ មានជាមួយឪពុករបស់ពួកគេ បានជាគាត់ទូលសូមឲ្យព្រះអង្គជួយ ឲ្យគាត់អាចបោះជំហាន ឆ្ពោះទៅរកការជម្នះភាពល្វីងជូរចត់ ក្នុងស្ថានភាពដែលគាត់មិនអាចកែប្រែបាន។
បទគម្ពីរលោកុប្បត្តិ ជំពូក១៦ បានចែងអំពីប្តីប្រពន្ធមួយគូ ដែលព្រះទ្រង់បានសន្យាប្រទាន ឲ្យពួកគេមានកូនប្រុសម្នាក់។ ពេលនោះ នាងសារ៉ាយមិនបានទុកចិត្តទាំងស្រុងថា ព្រះទ្រង់នឹងប្រទានកូននោះ តាមព្រះបន្ទូលសន្យាទេ បានជានាងក៏បានឲ្យប្តីនាងមានកូនជាមួយនាងហាការ ដែលស្រីបម្រើ។ ពេលកូននោះកើតមក នាងហាការក៏បានមើលងាយនាងសារ៉ាយ(លោកុប្បត្តិ ១៦:៣-៤) ហើយនាងសារ៉ាយក៏មានចិត្តល្វីងជូរចត់(ខ.៥-៦)។
នាងហាការធ្លាប់តែធ្វើជាទាសករ ដែលគ្មានសិទ្ធិសេរីភាព តែនាងស្រាប់តែក្លាយជាមនុស្សពិសេស។ តើនាងសារ៉ាយបានឆ្លើយតបយ៉ាងដូចម្តេចខ្លះ? គឺនាងបានឆ្លើយតប ដោយស្តីបន្ទោសអ្នកដទៃ រួមទាំងលោកអាប់រ៉ាមជាប្តីផងដែរ(ខ.៥)។ តែក្រោយមក ព្រះបន្ទូលសន្យារបស់ព្រះក៏បានសម្រេច ពេលអ៊ីសាក់ចាប់កំណើត ១៤ឆ្នាំក្រោយមក។ សូម្បីតែ ពិធីជប់លៀងអបអរអ៊ីសាក់ក៏ត្រូវធ្វើឲ្យខូច ដោយសារអាកប្បកិរិយ៉ារបស់នាងសារ៉ាយ ដែលមានចិត្តល្វីងជូរចត់នោះផងដែរ(២១:៨-១០)។
នាងស៉ារ៉ាយមានការពិបាក ក្នុងការទទួលយកផលវិបាកនៃការសម្រេចចិត្ត ឲ្យលោកអាប់រ៉ាមមានកូនជាមួយនាងហាការ មុនពេលព្រះទ្រង់សម្រេចព្រះបន្ទូលសន្យា។ មានតែការអស្ចារ្យនៃព្រះគុណព្រះប៉ុណ្ណោះ ដែលអាចកែប្រែអត្តចរិករបស់នាងបាន ហើយអ្វីៗក៏នឹងមានការផ្លាស់ប្តូរទន្ទឹមនឹងនោះផងដែរ។ នាងសារ៉ាយបានសម្រេចចិត្តជ្រុលហួសទៅហើយ គឺមិនអាចបកក្រោយបានទេ ប៉ុន្តែ តាមរយៈកម្លាំងរបស់ព្រះ នាងអាចរស់នៅជាមួយនឹងផលវិបាកនោះបាន ព្រមទាំងថ្វាយសិរីល្អដល់ព្រះអង្គផង។-Marion Stroud
ឱព្រះយេស៊ូវដ៏សុភាព
លោកឆាល វេសលី(Charles Wesley ឆ្នាំ១៧០៧-១៧៨៨) ជាអ្នកផ្សាយដំណឹងល្អរបស់ពួកជំនុំមេតូឌីស ដែលបាននិពន្ធបទចម្រៀងទំនុកដំកើង និងកំណាព្យបរិសុទ្ធ ជាង៩ពាន់បទ ដែលមានដូចជាបទ “ឱ ខ្ញុំចង់បានអណ្តាតមួយពាន់” ជាដើម។ បទទំនុកដំកើងទាំងនោះ ជាបទចម្រៀងដ៏ល្អក្រៃលែង សម្រាប់ច្រៀងសរសើរដំកើងព្រះ។ ប៉ុន្តែ កំណាព្យរបស់គាត់ ដែលមានចំណងជើងថា “ឱ ព្រះយេស៊ូវដ៏សុភាព ដ៏ស្លូតត្រង់” ដែលបានបោះពុម្ភផ្សាយលើកទីមួយ ក្នុងឆ្នាំ១៧៤២ ជាសេចក្តីអធិស្ឋានដ៏ស្ងាត់ស្ងៀមរបស់ក្មេងម្នាក់ ដែលឆ្លុះបញ្ចាំងអំពីរបៀបដែលយើងគ្រប់គ្នា គួរចូលទៅរកព្រះអម្ចាស់ ដោយចិត្តស្មោះត្រង់ និងដោយជំនឿដ៏សាមញ្ញ។ កំណាព្យនេះ មានខ្លឹមសារដូចតទៅ
ទូលបង្គំស្រឡាញ់ព្រះយេស៊ូវ ទ្រង់ជាកូនចៀមដ៏សុភាព
ទូលបង្គំនៅក្នុងព្រះហស្តរបស់ព្រះអង្គ ដែលពេញដោយព្រះគុណ
ឱព្រះសង្រ្គោះ សូមកែប្រែជីវិតទូលបង្គំ ឲ្យបានល្អដូចព្រះអង្គ
សូមគង់នៅក្នុងចិត្តទូលបង្គំ។
ពេលដែលពួកសាវ័ករបស់ព្រះយេស៊ូវមួយចំនួន បានប្រកែកគ្នា អំពីមុខតំណែងដែលពួកគេនឹងទទួល ក្នុងនគរព្រះ ព្រះអង្គក៏បាន ហៅកូនក្មេងតូច១មក ដាក់នៅកណ្តាលពួកគេ រួចមានព្រះបន្ទូលថា “ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនផ្លាស់គំនិត ហើយត្រឡប់ដូចជាកូនតូចនេះ នោះនឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ”(ម៉ាថាយ ១៨:២-៣)។
កម្រមានក្មេងណា ដែលស្វែងរកមុខតំណែង ឬអំណាចណាស់។ ផ្ទុយទៅវិញ ពួកគេចង់បានការទទួលស្គាល់ និងសុវត្ថិភាព។ ពួកគេតាមមនុស្សធំជាប់ គឺមនុស្សធំដែលស្រឡាញ់ និងមើលថែរពួកគេ។ ព្រះយេស៊ូវមិនដែលបណ្តេញក្មេងៗ ឲ្យចេញពីព្រះអង្គឡើយ។ ត្រង់ចំណុចនេះ លោកវេសលីបានបង្ហាញពីការមានបំណងចិត្តដូចក្មេងៗ…
ឈប់គិតពីពួកគេតទៅទៀត
ពេលដែលខ្ញុំទើបតែទទួលជឿព្រះ ខ្ញុំនៅមានការភ័យខ្លាចជាច្រើន។ ខ្ញុំខ្លាចពេលដែលព្រះយេស៊ូវយាងមកវិញ ព្រះអង្គនឹងបើកបង្ហាញឲ្យគេគ្រប់គ្នា ឃើញអំពើបាបទាំងអស់ដែលខ្ញុំបានប្រព្រឹត្ត។ ប៉ុន្តែ សព្វថ្ងៃ ខ្ញុំដឹងថា ព្រះអង្គបានសម្រេចព្រះទ័យមិននឹកចាំអំពើបាបណាមួយ របស់ខ្ញុំទៀតទេ។ ព្រះអង្គបានកប់អំពើបាបរបស់ខ្ញុំ នៅក្នុងបាទសមុទ្រដ៏ជ្រៅ ហើយនឹងមិនបើកកកាយ យកមកពិនិត្យសើរើឡើងវិញឡើយ។
អ្នកស្រីអេមី ខាម៉ៃឃល(Amy Carmichael) បានសរសេរនៅក្នុងសៀវភៅរបស់គាត់ថា “កាលពីពីរបីថ្ងៃមុន ខ្ញុំបានសញ្ជឹងគិត អំពីអតីតកាល ដោយទុក្ខព្រួយក្នុងចិត្ត ដោយសារខ្ញុំមានអំពើបាប និងកំហុសជាច្រើនរាប់មិនអស់។ ខ្ញុំក៏បានអានបទគម្ពីរ អេសាយ ជំពូក៤៣ ហើយក្នុងខ.២៤ និង២៥ ខ្ញុំក៏បានដឹងខ្លួនថា “ព្រះអង្គបានផ្ទុកអំពើបាបរបស់ខ្ញុំ ហើយព្រះអង្គនេះហើយ ជាអ្នកដែលលុបអំពើរំលងរបស់ខ្ញុំចេញ ដោយយល់ដល់ព្រះអង្គទ្រង់ ហើយព្រះអង្គមិននឹកចាំអំពើបាបរបស់ខ្ញុំទៀតឡើយ”។
ជាការពិតណាស់ ពេលព្រះអម្ចាស់យើងទ្រង់យាងមកវិញ ព្រះអង្គ “នឹងយកអស់ទាំងអំពើលាក់កំបាំង ដែលធ្វើនៅទីងងឹត មកដាក់នៅទីភ្លឺវិញ ហើយនិងបើកសំដែង ឲ្យឃើញអស់ទាំងគំនិត ក្នុងចិត្តរបស់មនុស្សផង នោះគ្រប់គ្នានឹងបានសេចក្តីសរសើរពីព្រះរៀងខ្លួន”(១កូរិនថូស ៤:៥)។ នៅថ្ងៃនោះ ភ្លើងនឹងសាកមើលការដែលម្នាក់ៗ ធ្វើឲ្យដឹងជាយ៉ាងណា ហើយយើងនឹងបានរង្វាន់ ឬមានការខូចខាត តែយើងដែលជាអ្នកជឿព្រះ នឹងមិនទទួលការជំនុំជម្រះ សម្រាប់អំពើបាបរបស់យើងឡើយ(៣:១១-១៥)។ ព្រះទ្រង់ជ្រាបថា ព្រះគ្រីស្ទបានធ្វើអ្វីខ្លះសម្រាប់យើង។ “ព្រះអង្គនឹងមិននឹកចាំអំពើបាបរបស់យើងឡើយ”។-David Roper
យក្សតូចតាច
មានពេលមួយ ពួកកងទ័ពអ៊ីស្រាអែលមានការភ័យខ្លាចខ្មាំងសត្រូវម្នាក់ ដែលមានមាឌធំខ្ពស់ដូចយក្ស កំពុងបោះជំហានវែងៗ ចូលក្នុងជ្រលងភ្នំអេឡា។ គាត់មានកម្ពស់ជិត៣ម៉ែត្រ ហើយពាក់អាវក្រោះដែលធ្វើពីបន្ទះលង្ហិនតូចៗជាច្រើនសន្លឹក ដែលចាំងពន្លឺថ្ងៃយ៉ាងភ្លឺរលោង។ ដងលំពែងរបស់គាត់ មានរំទៅដោយខ្សែ ដើម្បីកាលណាគាត់ចោលវាទៅរកសត្រូវ នោះវាវិលកាត់តាមខ្យល់ ទៅកាន់តែឆ្ងាយ ហើយចំគោលដៅបានល្អ។ ដូចនេះ មើលទៅកូលីយ៉ាត ដូចជាគ្មាននរណាអាចប្រយុទ្ធឈ្នះគាត់បានឡើយ។
ប៉ុន្តែ ដាវីឌដឹងថា នរណាខ្លាំងជាងកូលីយ៉ាត។ ថ្វីដ្បិតតែកូលីយ៉ាតមានមាឌធំដូចយក្ស ហើយធ្វើកាយវិការដូចយក្សក៏ដោយ ក៏គាត់នៅតែមានភាពតូចទៀបណាស់ បើធៀបនឹងព្រះដ៏មានព្រះជន្មរស់។ ដាវីឌមានការយល់ដឹងដ៏ត្រឹមត្រូវ អំពីព្រះ និងអំពីស្ថានភាពពេលនោះ។ គាត់ដឹងថា កូលីយ៉ាតជាអ្នកដែលបន្ទាបបន្ថោកកងទ័ពរបស់ព្រះដ៏មានព្រះជន្មរស់(១សាំយ៉ូអែល ១៧:២៦)។ គាត់ក៏បានចេញទៅតទល់នឹងកូលីយ៉ាត ដោយមានជំនឿចិត្ត ដោយស្លៀកខោអាវពួកគង្វាល ហើយអាវុធរបស់គាត់ គឺមានតែដំបងមួយ គ្រួស៥គ្រាប់ និងដង្ហក់មួយ។ គាត់មិនបានទុកចិត្តលើរបស់អ្វីដែលគាត់មានទេ តែបានទុកចិត្តលើព្រះដែលគង់នៅជាមួយគាត់(ខ.៤៥)។
តើពេលនេះអ្នកកំពុងប្រឈមមុខដាក់បញ្ហា ដែលធំហើយពិបាកដូចកូលីយ៉ាតឬ? អ្នកប្រហែលជាកំពុងជួបស្ថានភាពដែលមិនអាចដោះស្រាយបាន នៅកន្លែងធ្វើការ ឬមានការពិបាកផ្នែកហិរញ្ញវត្ថុ ឬមួយមានទំនាក់ទំនងដែលបែកបាក់។ ប៉ុន្តែ កាលណាយើងមានព្រះហើយ នោះបញ្ហាគ្រប់យ៉ាងសុទ្ធតែតូចតាច បើធៀបជាមួយនឹងព្រះអង្គ។ គ្មានការអ្វីដែលធំពេក ដែលព្រះអង្គមិនអាចជួយបាននោះឡើយ។ ពាក្យលើកទឹកចិត្តរបស់លោកឆាល វេសលី ដែលជាអ្នកនិពន្ធបទចម្រៀងទំនុកបរិសុទ្ធបានរំឭកយើងថា “សេចក្តីជំនឿ ឱសេចក្តីជំនឿដ៏មានអំណាច ដែលជឿជាក់លើព្រះបន្ទូលសន្យា ហើយសម្លឹងឆ្ពោះទៅរកព្រះ ក៏សើចដាក់ការអ្វីដែលយើងមិនអាចធ្វើកើត ហើយស្រែកឡើងថា…
កើតមកសម្រាប់ជួយសង្រ្គោះ
បន្ទាប់ពីពួកភារវករ បានវាយប្រហារធ្វើឲ្យអាគារភ្លោះដួលរលំ នៅទីក្រុងញូយ៉ក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ អ្នកស្រីស៊ីនធា អូតតូ(Cynthia Otta) បានដឹកនាំក្រុមឆ្កែស្វែងរក និងជួយសង្រ្គោះមនុស្ស ដែលបាត់ខ្លួនក្នុងហេតុការណ៍នោះ។ ជាច្រើនឆ្នាំក្រោយមក នាងក៏បានបង្កើតមជ្ឈមណ្ឌលហ្វឹកហ្វឺនសុនកបម្រើការ ដែលនៅទីនោះ គេបានយកកូនឆ្កែមកបង្រៀនជំនាញពិសេស ដើម្បីត្រៀមពួកគេសម្រាប់ជួយជនរងគ្រោះនៃគ្រោះមហន្តរាយណាមួយ។
អ្នកស្រីស៊ីនធាក៏បានមានប្រសាសន៍ អំពីសត្វឆ្កែជួយសង្រ្គោះទាំងនោះថា “មានកិច្ចការជាច្រើន ដែលយើងបានប្រើសត្វឆ្កែឲ្យធ្វើ … ហើយពួកវាអាចជួយសង្រ្គោះជីវិតមនុស្សបាន”។ គាត់បានមានប្រសាសន៍ទៀតថា ថ្ងៃណាមួយ កូនឆ្កែទាំងនេះ នឹងក្លាយជាជំនួយដ៏សំខាន់ សម្រាប់មនុស្ស ដែលស្ថិតក្នុងស្ថានភាពដែលគំរាមកំហែងដល់ជីវិត។ ពួកវា “បានកើតមក” សម្រាប់ជួយអ្នកដទៃ។
យ៉ាងណាមិញ ព្រះគម្ពីរបានចែងអំពីព្រះមែស៊ី ដែលបានប្រសូត្រមក ដើម្បីជួយសង្រ្គោះមនុស្សជាតិ ឲ្យរួចអំពីទោសនៃអំពើបាប។ ព្រះអង្គល្អលើសអ្វីៗទាំងអស់ នៅលើលោកិយនេះ។ កាលពីជាង២ពាន់ឆ្នាំមុន ព្រះទ្រង់បានយាងមកយកកំណើតជាមនុស្ស ដើម្បីជួយសង្រ្គោះយើង ព្រោះយើងមិនអាចជួយសង្រ្គោះខ្លួនឯងបានឡើយ។ ពេលព្រះយេស៊ូវយកកំណើតជាមនុស្ស ព្រះអង្គបានជ្រាប ហើយបានប្រកាសថា ព្រះអង្គបានប្រសូត្រមក ដើម្បីជួយសង្រ្គោះមនុស្សជាតិ(យ៉ូហាន ១២:២៧)។ គឺដូចមានសេចក្តីចែងថា “ដ្បិតកូនមនុស្សក៏បានមក មិនមែនឲ្យគេបម្រើដែរ គឺដើម្បីនឹងបម្រើគេវិញ ហើយនិងឲ្យជីវិតខ្លួនទុកជាថ្លៃលោះមនុស្សជាច្រើនផង”(ម៉ាកុស ១០:៤៥)។
ចូរយើងសរសើរដំកើងព្រះយេស៊ូវគ្រីស្ទ ដែលជាសង្រ្គោះដ៏អស្ចារ្យនៃយើង ដែលបានប្រសូត្រ ដើម្បីជួយសង្រ្គោះមនុស្សទាំងអស់ ដែលទទួលសេចក្តីសង្រ្គោះពីព្រះអង្គ។-Dennis…